អនុមោទនា ពិធីបុណ្យចូលព្រះវស្សា🪷

Có thể là hình ảnh về 1 người, đền thờ và văn bản

វស្សានរដូវ ឬរដូវភ្លៀងធ្លាក់ជាពេលាដែលសត្វនិករទាំងឡាយ មិនអាចចាកចេញទៅឆ្ងាយដើម្បីស្វែងរកចំណី ឬប្រកបកិច្ចការងារទាំងឡាយដោយងាយស្រួល។ ម្យ៉ាងការចេញដំណើរទៅឆ្ងាយក្នុងពេលភ្លៀងធ្លាក់ក៏អាចនឹងប្រទះគ្រោះអាសន្នជាយថាហេតុ អាស្រ័យដូចនេះព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូល និងការនៅចាំវស្សាដល់ព្រះភិក្ខុសង្ឃស្របទៅតាមប្រពៃណីនេះ។ ចូលវស្សា ឬនៅចាំវស្សា ជាពុទ្ធសាសនៈវាហារ ដែលសំដៅឲ្យដល់ភិក្ខុឈប់សម្រាកនៅទីកន្លែងណាមួយ (បើទោះមិនមែនជាវត្តក្តី) ដោយមិននិមន្តទៅទីណាឲ្យកន្លងរាត្រីអស់កំណត់វេលា៣ខែ២។ ប៉ុន្តែព្រះបញ្ញតិ្តនេះលើកលែងក្នុងករណីចាំបាច់មួយចំនួនដូចជា ឪពុកម្តាយ ឬគ្រូ​បាធ្យាយមានជំងឺធ្ងន់ ឬទទួលមរណៈភាព ឬឧបាសកឧបាសិកានិមន្តទៅសម្តែងព្រះធម៌ជាដើម។ ប៉ុន្តែបើទោះក្នុងករណីនេះក្តី ព្រះភិក្ខុសង្ឃត្រូវតាំងចិត្តថានឹងត្រឡប់មកវិញក្នុងរវាង៧ថ្ងៃ ។
ជាប្រក្រតី ថ្ងៃចូលព្រះវស្សាក្នុងឆ្នាំដែលមានខែបកតិមាស គឺកំណត់ចូលនៅថ្ងៃ១រោច ខែអាសាធ និងចេញទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ ប៉ុន្តែបើចូលនៅក្នុងឆ្នាំដែលមានខែអធិកមាស ការចូលព្រះវស្សាគឺនៅថ្ងៃ១រោច ខែទុតិយាសាធ ចេញទៅវិញនៅថ្ងៃ១៥កើត ខែអស្សុជ។ ក្នុងវេលាចូលកាន់ព្រះវស្សា ព្រះភិក្ខុសង្ឃគ្រប់អង្គក្នុងវត្តអារាមនានានឹងប្រមូលផ្តុំនៅរោងឧបោសថ វេលាម៉ោង៧យប់ ហើយតាំងអធិស្ឋានថា “អាត្មាអញនឹងនៅក្នុងឳវាសនេះអស់កំណត់៣ខែ”។ ត្រឹមតែសេចក្តីអធិស្ឋានប៉ុណ្ណេះ សម្រេចថាជាកិច្ចចូលព្រះវស្សាហើយ។
តាំងពីពុទ្ធកាលមក ក្នុងវេលាចាំព្រះវស្សាព្រះភិក្ខុសង្ឃទាំងឡាយតែងបំពេញប្រការ២យ៉ាង ដោយតឹងរ៉ឹង និងម៉ឺងម៉ាត់ជាងពេលវេលាដទៃទៀត។ ប្រការទី១ ហៅថា គន្ថធុរៈ ដែលសំដៅចំពោះការរៀនសូត្រធម៌វិន័យ ក្នុងនោះមានគម្ពីរព្រះត្រៃបិដកជាដើម។ ប្រការទី២ ហៅថា វិបស្សនាធុរៈ គឺសំដៅដល់ការចម្រើនសមណធម៌ ដែលជាធម៌រំងាប់ចិត្តឲ្យស្ងប់ រហូតដល់បានសម្រេចមគ្គផល។ អាស្រ័យដល់ការបំពេញកិច្ចធុរៈទាំងពីរនេះរបស់ព្រះសង្ឃ នាំឱ្យឧបាសកឧបាសិកាដែលប្រាថ្នាបុណ្យ មានសេចក្តីជ្រះថ្លាឧបត្ថម្ភផ្គត់ផ្គង់ ដោយបច្ច័យផ្សេងៗរួមមាន ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជៈជាដើម ប្រគេនចំពោះព្រះសង្ឃ ដើម្បីសម្រួលការព្រួយលំបាកទាំង​ឡា​យក្នុងរយៈបំពេញកិច្ចរងចាំព្រះវស្សានេះ។
Có thể là hình ảnh về 3 người và đền thờ

Buddhist Lent Day

Buddhist Lent Day is the day that the monks take the vow to stay only at a particular place or at the pagoda for three months. It begins from the first day of the waning Moon in the 8th month (Tutiyasath) to the 15th day of the Waxing Moon in the 11th month (Asuch). It coincides with the rainy season during which the monks are not allowed to stay overnight anywhere else. That excepts some urgent cases that granted by the Buddha. However, the monks have to return to the pagoda after the seventh day.
Since the Buddha time, during Buddhist Lent Day all the monks will stay at the particular place or the pagoda to study the Dharma of the Buddha, especially Pitaka. Also, leaning the other practices of the monk and the way to calm the mind. Accordingly, the Buddhists have found the practices of the monks as the way to gain merit if they support the monks during this time. Thus, they offer the robe, meal, materials to stay and also medicine.
Có thể là hình ảnh về 5 người và đền thờ
Có thể là hình ảnh về 5 người và đền thờ

Để lại một bình luận

Email của bạn sẽ không được hiển thị công khai. Các trường bắt buộc được đánh dấu *